ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពាណិជ្ជកម្មទោចក្រយាន កម្ពុជា-ចិន

សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយ សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន (China Chamber of Commerce for Import and Export Machinery and Electronic Product) រៀបចំកម្មវិធី “ជំនួបពាណិជ្ជកម្មទោចក្រយាន” តាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រវាងរោងចក្រផលិតទោចក្រយាននៅចិន ជាមួយក្រុមហ៊ុនកម្ពុជា។

ជំនួបពាណិជ្ជកម្មនេះ ជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផលទោចក្រយានអគ្គិសនីនៅកម្ពុជាមានឱកាសជួបដោយផ្ទាល់ជាមួយ រោងចក្រចិនដែលផលិតនូវផលិតផលជាច្រើនប្រភេទនិងកំពុងនាំចេញទៅទីផ្សារនានាលើពិភពលោក រួមមាន អ៊ឺរ៉ុប សហរដ្ឋអារមេរិក និងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីរោងចក្រចំនួនជាង ៣០ នៅប្រទេសចិន។

ចែករំលែក: