ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបប្រជុំស្ដីពីកិច្ចពិភាក្សាណែនាំ និងស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជាជាមួយក្រុមហ៊ុន foodpanda សម្រាប់កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា

នាថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០ នាទីរសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយនឹង លោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង ដែលជាតំណាងមកពីក្រុមហ៊ុន foodpanda នៅអគ្គនាយដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃជំនួបនេះគឺ ដើម្បីណែនាំ និងស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន foodpanda ព្រមទាំងផ្តោះប្តូរនូវគំនិតយោបល់ផ្សេងៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន foodpanda នាពេលអនាគត។

ជំនួបនេះបញ្ចប់នៅវេលាម៉ោង១៦៖១៥នាទីរសៀល ក្រោមបរិយាកាសស្និទ្ធស្នាល ប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។

ចែករំលែក: