ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពាណិជ្ជកម្មកម្ពុជា-ចិន (ផលិតផលសម្ភារៈផ្ទះបាយ និង ឧបករណ៍ប្រើប្រាស់)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដមឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានអញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកម្មវិធីបើកជំនួបពាណិជ្ជកម្មកម្ពុជា-ចិន លើផលិតផលសម្ភារៈផ្ទះបាយ និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដែលកម្មវិធីនេះ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន (China Chamber of Commerce for Import and Export Machinery and Electronic Product)។

ជំនួបពាណិជ្ជកម្មនេះ ជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផល សម្ភារៈផ្ទះបាយ ឧបករណ៍ប្រើប្រាស់ នៅកម្ពុជាមានឱកាសជួបដោយផ្ទាល់ជាមួយ រោងចក្រចិនដែលផលិតនូវផលិតផលជាច្រើនប្រភេទនិងកំពុងនាំចេញទៅទីផ្សារនានាលើពិភពលោក រួមមាន អ៊ឺរ៉ុប សហរដ្ឋអារមេរិក និងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីរោងចក្រចំនួនជាង ៨០ នៅប្រទេសចិន។

 

ចែករំលែក: