ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីប្រជុំលើកទី៨៩ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

នារសៀលថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨៩ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ពីគ្រប់ប្រទេសសមាជិកទាំងដប់ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងបច្ចុប្បន្នភាពនៃគម្រោងនីមួយៗ។

អង្គប្រជុំបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៨៨ និងជជែកពិភាក្សាអំពីកម្មវិធីសំខាន់ៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានរួមមាន៖ ពានរង្វាន់ធុរកិច្ចអាស៊ាន ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន គម្រោងជាកេរ្តិ៍ដំណែលប្រទេសនីមួយៗ (Legacy Projects) និងកិច្ចពិភាក្សាតាមវិស័យដូចជា សុខាភិបាល បណ្តាញផលិតករអាស៊ាន កិច្ចសន្ទនាគោលនយោបាយរវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនិងសហគ្រិនវ័យក្មេងអាស៊ានជាដើម។

ចែករំលែក: