ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
លោក ហ៊ុន វិទូ នាយករដ្ឋបាលសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំស្ដីពីការបង្ហាញលទ្ធផលគម្រោងសហគ្រិននារីសកម្មភាពរយ:ពេល៦ខែ ដេីមឆ្នាំ២០២១ និងស្នេីកិច្ចសហការ និងអនុសាសន៍ក្នុងការអនុវត្តគម្រោងប្រចាំខេត្តបាត់ដំបងតាមប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាពឯកឧត្តម យឹម សៀប អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងមានការអញ្ជេីញចូលរួមពី លោក-លោកស្រី រឺតំណាង ប្រធានមន្ទីរជុំវិញខេត្ត នាយក-នាយិកានៃសាកលវិទ្យាល័យ និងនាយក-នាយិកា-ប្រធានអង្គការដៃគូរបស់គម្រោងសហគ្រិននារីសកម្ម។
គោលបំណងនៃកិច្ចប្រជុំ៖
-ជម្រាបជូនអាជ្ញាធរអំពី លទ្ធផលនៃការអនុវត្តគម្រោងសហគ្រិននារីសកម្មកន្កងមកគិតចាប់ពីខែធ្នូឆ្នាំ២០២០ ដល់បច្ចុប្បន្ន
-ផ្សារភ្ជាប់ដៃគូរគម្រោងទាំងអស់ជាមួយអាជ្ញាធរខេត្ត ក្រុង និងមន្ទីរជំនាញក្នុងខេត្តបាត់ដំបង និងដេីម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អដេីម្បីភាពងាយស្រួលក្នុងការអនុវត្តគម្រោងដែលអាចឆ្ពោះទៅកាន់ភាពជោគជ័យនៃគម្រោង។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង