ដើម្បីចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ" នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកាបាននាំយកថវិកាចំនួន៣០០០ដុល្លាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមខេត្តកណ្តាលក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឧកញ៉ាបានសម្ដែងការកោតសរសើរចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំងទាំងអស់ ដែលបានចំណាយនូវទ្រព្យធនផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ ឧបទ្វវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងនៅក្នុងខេត្តកណ្តាល។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង