ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ចុះចែកអំណោយជូន លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បាននាំយកថវិកា អង្ករ ដែលបានការឧបត្ថម្ភពីសមាជិក សមាជិកាជ្រើសតាំង និងទីប្រឹក្សា ប្រគល់ជូន លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចំនួន 5,385,500រៀល អង្ករ 125kg និងសាខាខេត្តឧត្តរមានជ័យចំនួន 5,385,500រៀល អង្ករ 125kg ប្រគល់ជូន ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា សាខាខេត្តឧត្តរមានជ័យ ។

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមវិភាគទានយ៉ាងមានសារៈសំខាន់នេះ ក្នុងចលនាជួយកិច្ចការសប្បុរសធ៌មសង្គមយើង។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

ចែករំលែក: