ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពាណិជ្ជកម្ម គ្រឿងបន្លាស់យានយន្ត ម៉ាស៊ីនបូម និងឧបករណ៍ កម្ពុជា-ចិន

នៅថ្ងៃចន្ទ ៥ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយ សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន (China Chamber of Commerce for Import and Export Machinery and Electronic Product) រៀបចំកម្មវិធី “ជំនួបពាណិជ្ជកម្ម គ្រឿងបន្លាស់យានយន្ត ម៉ាស៊ីនបូម និងឧបករណ៍” តាមប្រព័ន្ធវីដេអូ រវាងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត ម៉ាស៊ីនបូម និងឧបករណ៍ នៅចិន ជាមួយក្រុមហ៊ុនកម្ពុជា។

ជំនួបពាណិជ្ជកម្មនេះ ជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផលគ្រឿងបន្លាស់យានយន្ត ម៉ាស៊ីនបូម និងឧបករណ៍ នៅកម្ពុជាជួបដោយផ្ទាល់ជាមួយ រោងចក្រចិនដែលផលិតនូវផលិតផលជាច្រើនប្រភេទ និង កំពុងនាំចេញទៅទីផ្សារនានាលើពិភពលោក។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីរោងចក្រចំនួនជាង ៤០ នៅប្រទេសចិន។

ចែករំលែក: