ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក សមាជិកាថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

នាព្រឹកថ្ងៃអង្គារ ៦ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សភាពាណិជ្ជកម្មរៀបចំពិធី “ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក សមាជិកាថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា” ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ ប្រគល់លិខិតបញ្ជាក់សមាជិកភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កើនភាពជិតស្និតរវាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកាថ្មី។

ថ្លែងក្នុងឱកាសនៃពិធីនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកសមាជិកាថ្មី និងថ្លែងអំណរគុណចំពោះការចូលរួមគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឲ្យវិស័យឯកជន។ ឯកឧត្តមឧកញ៉ា បានជម្រាបជូនសមាជិក សមាជិកាថ្មីទាំងអស់អំពីប្រវត្តិ សកម្មភាព និងសេវាកម្មនានារបស់សភាពាណិជ្ជកម្មកម្ពុជាចំពោះសមាជិកក៏ដូចជាវិស័យឯកជនទាំងមូល។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមឧកញ៉ាអគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិកសមាជិកាថ្មី និងថតរូបអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ។

ចែករំលែក: