ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៣មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការកសាងភាពធន់របស់សង្គមជាតិ"

ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៣មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការកសាងភាពធន់របស់សង្គមជាតិ" នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ ឯកឧត្តម វិញ ជាង ប្រធានស្តីទីសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អមដំណើរដោយលោកឧកញ៉ា សូ សេត លោកឧកញ៉ា ស្រ៊ូយ ម៉ៅ លោក លី ប៊ុនគង់ លោក ចេង ហេង លោកស្រី ហ៊ន់ សោភា លោកប៊ូ សុខា លោក ងន់ កំសាន្ត លោក លឹម ជីមហ៊ាន លោក រឿន សុវណ្ណ លោក អ៊ាង ម៉េងត្រៃ និងលោក ចេង តុងព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀតបាននាំយកថវិកាចំនួន 7,880,000រៀល និងសំភារៈរួមមានដូចខាងក្រោម៖
1/ នំ 20កេះ
2/ ទឹកក្រូច 50កេះ
3/ ទឹកសុទ្ឋ 50កេះ
4/ អង្គរ 1តោន
5/ ម៉ាស៊ីនសំលាប់មេរោគ1គ្រឿង (សំរាប់ឯកសារ)
ជូនដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តម ចេង បូរ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ឆ្លើយតបចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះឯកឧត្តមបានសម្ដែងការកោតសរសើរចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំទាំងអស់ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះធម្មជាតិ ឧបទ្វវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ។

ចែករំលែក: