នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ មិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom Meeting ស្ដីពីបាកូដកម្ពុជាដើម្បីលើកកំពស់ការប្រើប្រាស់បាកូដក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ង៉ួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧកញ៉ា លោកប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង ទូទាំងប្រទេស និងក្រុមការងារបារកូដកម្ពុជា។