ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំរវាង ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” ផ្នែកឯកជន នឹងក្រុមការងារពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូហ្ស៊ូម (zoom) ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ) នឹងលោក លូ ម៉េង សហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ នៃផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានមន្ត្រីក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមមកពីតំណាងសមាគមភោជនីយដ្ឋានកម្ពុជា តំណាងសមាគមសណ្ឋារគារកម្ពុជា តំណាងសហព័ន្ធទេសចរណ៍កម្ពុជា តំណាងក្រុមហ៊ុនទេសចរណ៍ សណ្ឋារគារ និងសមាជិក សមាជិការក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម សំណូមពរនានារបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះប៉ល់ពីការរីករាលដាលដោយជំងឺកូវីដ-១៩។
———-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.