ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សាការងាររវាងក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា និង ក្រុមការងារ GIZ / ARISE+

នាថ្ងៃអង្គារ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០ នាទីព្រឹក ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ GIZ ដែលដឹកនាំដោយ Mr. Udo Gartner ប្រធានផ្នែកកម្មវិធី ARISE+ នឹង Mr. Guillaume Maltaverne ទីប្រឹក្សាផ្នែកព័ត៌មានពាណិជ្ជកម្ម នៅអគ្គនាយដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

ជំនួបពិភាក្សានេះក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និង GIZ ។ ជាមួយគ្នានោះដែ ក្រុមការងារ GIZ បានណែនាំគម្រោងមួយដែលនិងធ្វើការគាំទ្រទៅដល់សភាពាណិជ្ជកម្មកម្ពុជា៖
១. រៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ២. បណ្តុះបណ្តាលបុគ្គលិកក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័នព័ត៌មានវិទ្យា រៀបចំសន្និសីទ ការសម្របសម្រួលព្រឹត្តិការណ៍តាមប្រព័ន្ធអ៊ិនធឺណេត។ ល។ ៣. រៀបចំសិក្ខាសាលា សន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹង PPD បណ្តាញអាជីវកម្ម ការអភិវឌ្ឍទីផ្សារនាំចេញ។ ល។
ឯកឧត្តម ឧកញ៉ា អគ្គនាយក បានគាំទ្រសហប្រតិបត្តិការអនុវត្តក្នុងគម្រោងនេះ ជាមួយក្រុមការងារ GIZ ដើម្បីជា ប្រយោជន៍ដល់ក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បានយល់ដឹងនឹងប្រើប្រាស់នៅបច្ចេកទេស ពាក់ព័ន្ធនឹងព័តមានវិទ្យាជាដើម។
ជំនួបនេះបានបញ្ចប់នៅវេលាម៉ោង១១៖០០នាទីព្រឹក ក្រោមបរិយាកាសស្និទ្ធស្នាល ប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។
———
ព័ត៌មានលម្អិតសូមទំនាក់ទំនងមក៖ info.gpsfccc@gmail.com

ចែករំលែក: