ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សារវាង ក្រុមការងារនៃលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាជាមួយសមាគមន៍ឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC)/ ក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:០០នាទីរសៀល មានរៀបចំកិច្ចប្រជុំពិភាក្សា ក្រុមការងារ នៃលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន ជាមួយសមាគមន៍ឧស្សាហកម្មថ្នាំជក់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នឹង លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះ បាន ពិភាក្សាលើបញ្ហាប្រឈម និងកង្វល់នានា របស់សមាជិករបស់សមាគមន៍ឧស្សាកម្មថ្នាំជក់កំពុងមាន។ កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមផងដែរពី មន្ត្រីក្រុមការងាលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមមកពី តំណាងសមាគមគមន៍ឧស្សាហកម្មកម្ពុជា តំណាងក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់ និងតំណាងក្រុមហ៊ុនថ្នាំជក់មួយចំនួនទៀតផងដែរ។

———-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: