ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាពិនិត្យលើ “សំណើរពន្យាពេលការបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាពលើកញ្ចប់ផលិតផលថ្នាំជក់”

ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធវីដេអូហ្សូម (zoom) “ពិនិត្យលើសំណើរពន្យាពេលការបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរនិងរូបភាពលើកញ្ចប់ផលិតផលថ្នាំជក់” ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច និងវត្តមាន ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រសួងសុខាភិបាល និងវត្តមានលោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន និងមន្ត្រីមកពីស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើន ព្រំទាំងចូលរួមពីក្រុមការងាលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមន៍ឧស្សាហកម្មថ្នាំជក់កម្ពុជា តំណាងក្រុមហ៊ុន វីនីតុន គ្រុប ចំកាត់ និងតំណាងក្រុមហ៊ុនថ្នាំជក់មួយចំនួនទៀតផងដែរ។
កិច្ចប្រជុំពភាក្សានេះ បានឯកភាពតាមកាស្នើពីវិស័យឯកជន នឹងទទួលបានលទ្ធផលល្អ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
———-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

 

 

 

ចែករំលែក: