នាព្រឹកថ្ងៃសុក្រ ២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីប្រធានស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ និង តំណាងពីវិស័យឯកជន។
អង្គប្រជុំ បានពិភាក្សានិង ផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលរួមមាន ការកសាងធនធានមនុស្ស ការលើកកម្ពស់ភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ការលើកកម្ពស់យន្តការទំនាក់ទំនង ការចែករំលែកព័ត៌មាន និង ការប្រមូលធាតុចូលពីវិស័យឯកជននៅកម្ពុជា។