នាព្រឹកថ្ងៃអង្គារ ៦ កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក គីត លូង វុង (Keet Loong Wong) អគ្គនាយកសាជីវកម្មឥណទានកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា និង ផ្សព្វផ្សាយអំពីសាវតា លក្ខខណ្ឌ អត្ថប្រយោជន៍ និងការប្រព្រឹត្តទៅរបស់សាជីវកម្មធានាឥណទានកម្ពុជា ក៏ដូចជា ស្នើសុំកិច្ចសហប្រតិតបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជួយផ្សព្វផ្សាយសកម្មភាពរបស់សាជីវកម្មឥណទានកម្ពុជាដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។ សាជីវកម្មឥណទានកម្ពុជា គឺជា ក្រុមហ៊ុន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបង្កើតឡើងសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម ទទួលបានកម្ចីដើម្បីស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួន។