ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៨
ទីក្រុងសៀងហៃ ប្រទេសចិន៖ នារសៀលថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៨ (The 8th China International Import Expo-CIIE) ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្នុងឱកាសនៃពិព័រណ៍អន្តរជាតិនេះ ឧកញ៉ា លឹម តុង បានអញ្ជើញចូលរួម ជំនួបផ្លាស់ប្តូរបទពិសោធន៍រវាងសភាពាណិជ្ជកម្មនានាក្នុងតំបន់ និង សភាពាណិជ្ជកម្មចិន និងកិច្ចប្រជុំផ្សេងៗទៀត ដែលរៀបចំឡើងក្នុងគោលបំណង៖
- ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងពហុភាគី និងទ្វេភាគី
- តភ្ជាប់អាជីវកម្មកម្ពុជាដោយផ្ទាល់ជាមួយសហគ្រាសចិន និងសភាពាណិជ្ជកម្មសកល និង
- បង្កើតភាពជាដៃគូដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) ត្រូវបានគេទទួលស្គាល់ថាជាវេទិកាសកលដ៏សំខាន់មួយ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។




ចូលជាសមាជិក
