ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន Alpha group របស់កម្ពុជា និង ក្រុមហ៊ុន Farm Fresh Group របស់ម៉ាឡេស៊ី

ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន Alpha group របស់កម្ពុជា និង ក្រុមហ៊ុន Farm Fresh Group របស់ម៉ាឡេស៊ី

ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន Alpha group របស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Farm fresh Group របស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងដែល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន Farm Fresh Group ដែលជាក្រុមហ៊ុន ចិញ្ចឹម គោយកទឹកដោះ ដ៏ធំរបស់ម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុន Alpha group របស់កម្ពុជា គឺដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។ ក្រុមហ៊ុន Farm Fresh Group នេះជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេ ដែលមានកសិដ្ឋាន ចិញ្ចឹម គោយកទឹកដោះ ដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានលើកឡើងថាការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីក ការ ផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់៕

ចែករំលែក: