ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សាអាមេរិកអាស៊ាន

ជំនួបពិភាក្សាអាមេរិកអាស៊ាន

ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមជំនួបពិភាក្សាអាមេរិកអាស៊ាន ក្នុងអំឡុងពេលនៃ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៥។

ជំនួបពិភាក្សានេះផ្តោតលើ៖

១. បរិវត្តកម្មឌីជីថល៖ កាលានុវត្តភាព និងការប្រឈម រួមមាន ការពិភាក្សាលើផែនការសកម្មភាពស្តីពីបញ្ញាសុប្បនិម្មិតអាស៊ាន (ASEAN AI Action Plan) និងកម្មវិធីនាំចេញបញ្ញាសុប្បនិម្មិតអាមេរិក (U.S. AI Export Program)។

២. យុទ្ធសាស្ត្រពង្រឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយផ្តោតជាសំខាន់លើវិស័យធនធានរ៉ែនិងថាមពល។

៣. ការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមានដូចជាការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដើម្បីជួយបង្កើនទីផ្សារសម្រាប់ធុរកិច្ច។

ចែករំលែក: