ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនានា សម្រាប់ត្រៀមរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនានា សម្រាប់ត្រៀមរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Meeting to review and discuss related work to prepare a draft progress report for the first half of 2025 of the Royal Government-Private Sector Forum Mechanism.

———

នៅព្រឹកថ្ងៃពុធ ០៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ "ឌ" ផ្នែកឯកជន បានដឹកនាំសមាជិក សមាជិកា និងលេខាធិការ នៃ គ.ស.ឯ.រ.ជ ចួលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនានា សម្រាប់ត្រៀមរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) តំណាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គ.វ.ក និងជាប្រធានលេខាធិការ នៃ គ.ស.រ.ជ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់់លេខាធិការដ្ឋាននៃក្រុមការងារតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលនាមកំពុងអនុវត្តក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១. ពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ២. ពិនិត្យ និងពិភាក្សាលើកិច្ចដំណើរការនៃការរៀបចំសៀវភៅណែនាំ ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) នៃការរៀបចំ និងការប្រព្រឹត្តទៅនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:២០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: