ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីបណ្តាញទំនាក់ទំនងភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា «ការនាំចេញ និងនវានុវត្តកសិកម្ម»

កម្មវិធីបណ្តាញទំនាក់ទំនងភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា «ការនាំចេញ និងនវានុវត្តកសិកម្ម»។

(រាជធានីភ្នំពេញ) នារសៀលថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុង កម្មវិធីបណ្តាញទំនាក់ទំនងភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា «ការនាំចេញ និងនវានុវត្តកសិកម្ម» ដែលប្រព្រឹត្តនៅក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជីវករ ពាណិជ្ជករ ជាច្រើន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ប្រមូលផ្តុំក្រុមហ៊ុនដែលមានសក្តានុពលនៅក្នុងវិស័យស្វាយចន្ទី ម្រេច និងផលិតផលសក្តានុពល ផ្សេងទៀត ដើម្បីជំរុញការនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងតំបន់អាស៊ាន។

កម្មវិធីនេះបានបញ្ចប់ទៅប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្ត។

ចែករំលែក: