សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិការរួមដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នាល្ងាចថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួម ជាមួយ
ដាតុ តូនី ឡយ (Tony Looi) ប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការនៃ
សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងម៉ាឡេស៊ី។
ពិធីចុះហត្ថលេខានេះ ប្រឹព្រឹត្តទៅក្នុងអំឡុងពេលនៃ ពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី ឯកឧត្តម សាហារូឌីន អន (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និង
ធុរជនទាំងពីរប្រទេស។ សេចក្តីប្រកាសនេះ បញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួម ក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និង ម៉ាឡេស៊ី និង ជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។
កម្មវិធី បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល ជាភាតរៈ។ អង្គពិធីទាំងមូល សាទរចំពោះទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរដែលកាន់តែរឹងមាំឡើងជាលំដាប់ ក៏ដូចជា សាទរចំពោះកិច្ចសហប្រតិបត្តិរួមនាពេលអនាគត។