ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស

កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស

………………………………………

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍន៍សភាពាណិជ្ជកម្មខេត្ត-ក្រុង តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ។

កម្មវិធីខាងលើនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្នុងគោលបំណងផ្តល់​ជូនព័ត៌មានបន្ថែមពីកម្មវិធី សម្រាប់សហគ្រាសនាំចេញ ឬសហគ្រាសដែលមានបំណងនាំចេញ ក៏ដូចជាចែករំលែកនូវព័ត៌មានលំអិតអំពីកម្មវិធីហិរញ្ញប្បទាន និងជំនួយផ្សេងៗទៀត របស់សហគ្រិនខ្មែរ សម្រាប់ការនាំចេញ ការអភិវឌ្ឍន៍អាជីវកម្ម និងជួយឲ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។

រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: