ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

«ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃម្ហូបអាហារកម្ពុជា-កូរ៉េ FTC»

«ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃម្ហូបអាហារកម្ពុជា-កូរ៉េ FTC»

…………………………………………..

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អនុប្រធាន និងសមាជិក សមាជិកាមកពីសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សភាពាណិជ្ជកម្មខេត្តកំពង់ចាម សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សភាពាណិជ្ជកម្មខេត្តរតនគិរី សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានចូលរួម «ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃម្ហូបអាហារកម្ពុជា-កូរ៉េ FTC» ដែលរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កម្មវិធីខាងលើនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងជាសកលនៃឧស្សាហកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា តាមរយៈការស្រាវជ្រាវ អភិវឌ្ឍន៍ និងការធ្វើពិពិធកម្មផលិតផល ដោយមានការគាំទ្រពីមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកូរ៉េ។

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាង វិទ្យាស្ថានកូរ៉េសម្រាប់បច្ចេកវិទ្យាជឿនលឿន និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងគោលបំណងចម្បងគឺ៖

- ជួយ SMEs បង្កើនគុណភាពផលិតផល

- ផ្ដល់ឧបករណ៍សាកល្បង និងវិភាគគុណភាព

- បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាថ្មីៗផ្នែកកែច្នៃអាហារ

អត្ថបទ និងរូបភាព: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: