កិច្ចប្រជុំក្រុមការងារ ក្រុម "ឆ” "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue Working Group "G" "Export Processingand Trade Facilitation" Meeting of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃចន្ទ ០៣កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី នៅក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ឆ” "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ "ឆ” ផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នដែលជាសមាជិកនៃក្រុមការងារ "ឆ" ផ្នែករដ្ឋាភិបាល និងសមាជិកនៃក្រុមការងារ "ឆ" ផ្នែកឯកជនដែលមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងឯកិច្ចសម្រួលពាណិជ្ជកម្ម។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ការចិះបញ្ជីកែប្រែទម្រង់នៃសហគ្រាសពាណិជ្ជកម្ម ពីការិយាល័យតំណាងពាណិជ្ជកម្ម និងសាខាក្រុមហ៊ុនបរទេស ទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត, ២, ការលំបាកក្នុងការផ្ទេរសិទ្ធិគ្រប់គ្រងព័ត៌មានក្រុមហ៊ុនពីគណនី Camdigikey មួយ ទៅគណនី Camdigikey មួយទៀត, ៣,នីតិវិធីនៃការស្នើសុំចុះបញ្ជីក្រុមហ៊ុនដេលអនុញ្ញាត្តិឱ្យប្រើប្រាស់ពាក្យហូលឌីង និងពាក្យគ្រុប, ៤, អាជ្ញាប័ណ្ណសម្រាប់ភា្នក់ងារផ្តល់សេវាកម្មចុះបញ្ជីពាណិជ្ជកម្ម, ៥, ការចុះត្រួតពិនិត្យ OCL Inspection សម្រាប់ការនាំចេញ, ៦, ការស្នើសុំ CO ចំពោះទំនិញដែលមាន HS Code ផ្សេងគ្នា រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣:០០នាទីរសៀល ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc