ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូតំបន់ស្វយយ័តជនជាតិជាំងក្វាងស៊ី

ជំនួបរវាងសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូតំបន់ស្វយយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបជាមួយលោកស្រី យាង យានសៀន ប្រធានការិយាល័យ ទំនាក់ទំនង អាស៊ាន និងមានការចូលរួម ពីធុរជនកម្ពុជា និង គណៈប្រតិភូតំបន់ស្វយយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា លី ឃុនថៃ បានស្វាគមន៍វិនិយោគិន និងធុរជន ចិនមកស្វែងយល់អំពីកាលានុវត្តភាព និងសក្តានុពលនៅកម្ពុជា។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា តំបន់ស្វយយ័តជនជាតិជាំងក្វាងស៊ី ដើរតួយ៉ាងសំខានក្នុង ការនាំចូលផលិតផលផ្លែឈើ ពីប្រទេសអាស៊ាន និង កម្ពុជា។ ហេតុនេះ អ្នកឧកញ៉ា ស្នើវិនិយោគិនចិន ពិនិត្យលទ្ធភាពវិនិយោគ និង ពង្រីកពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជិតស្និទ្ធ និង មានយន្តការជំរុញពាណិជ្ជកម្មនិងវិនិយោគរួមគ្នាច្រើន។

កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតជាសំខាន់លើ វិស័យ បច្ចេកវិទ្យា និងកសិកម្ម ជាពិសេសការនាំចេញផ្លែឈើកម្ពុជា មានដូចជា ធូរេន ស្វាយ ផ្លែមៀន និងអង្ករ ទៅប្រទេសចិន។

​​​​​​​

ចែករំលែក: