ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា
Signing ceremony of the MOU between the General Department of Customs and Excise of Cambodia and the Cambodian Logistics Association.
———
នៅរសៀលថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០នាទី នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឧកញ៉ា សូ ងួន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ច" ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មានលើទំនិញនាំចេញ-នាំចូល ឆ្លងកាត់ និងការផ្ទេរមធ្យោបាយដឹកជញ្ជូន ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកគយ និងរដ្ឋាករកម្ពុជា, សមាជិកនៃសមាគមភស្តុភារកម្មកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
តាមរយៈអនុ ស្សរណៈនៃការយោគយល់គ្នា (MOU) នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងនៅលើក្រដាសទេ វាគឺជា
ចក្ខុវិស័យរួមគ្នាសម្រាប់ប្រទេសកម្ពុជាដែលមានការប្រកួតប្រជែងកាន់តែច្រើន។វាឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរួមក្នុងការធ្វើកំណែទម្រង់ ភាពជាដៃគូ និងការកសាងប្រព័ន្ធអេកូឡូជីស្ទីក ដែលត្រៀមខ្លួនរួចជា ស្រេចសម្រាប់បញ្ហាប្រឈមនៃសមាហរណកម្មក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។
ពិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០នាទី ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc