ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាបញ្រ្ចាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “ការបំភ្លែងភាពស្មុគស្មាញទៅជាឱកាស៖ដំណើរឆ្ពោះទៅកាន់ទីផ្សារ មូលធនប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុនហូលឌីង”

សិក្ខាសាលាបញ្រ្ចាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “ការបំភ្លែងភាពស្មុគស្មាញទៅជាឱកាស៖ដំណើរឆ្ពោះទៅកាន់ទីផ្សារ មូលធនប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុនហូលឌីង”

(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម វេជ្ជបណ្ឌិត ជិន សំណាង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម សិក្ខាសាលាបញ្រ្ចាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “ការបំភ្លែងភាពស្មុគស្មាញទៅជាឱកាស៖ដំណើរឆ្ពោះទៅកាន់ទីផ្សារ មូលធនប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុនហូលឌីង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។ សិក្ខាសិលានេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ម.ក ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល។

គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាក់ស្តែងពាក់ព័ន្ធនឹងការរៀបចំខ្លួន និងអត្ថប្រយោជន៍របស់ក្រុមហ៊ុនហូលឌីងសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដើម្បីទទួលបានហិរញ្ញប្បទានរយៈពេលវែងពីទីផ្សារមូលបត្រប្រកបដោយជោគជ័យ ដល់ភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យមូលបត្រ ជាពិសេសក្រុមហ៊ុនដែលមានសក្កានុពលក្នុងការបោះផ្សាយល់មូលបត្រ។

ចែករំលែក: