ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីខួប ១០ឆ្នាំ​ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា

កម្មវិធីខួប ១០ឆ្នាំ​ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា

10th Anniversary of the establishment of the Cambodia Rice Federation.

———

នៅថ្ងៃចន្ទ ០៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលដឺព្រេមៀ សេនធឺរ សែនសុខ, ឧកញ៉ា សូ ងួន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ច" "ផ្នែកហេដ្ឋារចានសម្ព័ន្ធ និងដឹកជញ្ជូន" ផ្នែកឯកជន​ តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងកម្មវិធីខួប ១០ឆ្នាំ​ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូត, តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករសរុបប្រមាណ ៣០០នាក់ផងដែរ។

កម្មវិធីមានគោលបំណង ដើម្បីធ្វើការបង្ហាញអំពីសមិទ្ធផលនៃវិស័យស្រូវអង្ករកម្ពុជា ក្រោយការបង្កើតឡើងនូវសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសដើម្បីបង្កើនសាមគ្គីភាពបន្ថែមទៀតរវាងសមាជិកទាំងអស់របស់សហព័ន្ធ ព្រមទាំងផ្តល់នូវព័ត៌មានវឌ្ឍនភាពនៃវិស័យស្រូវអង្ករនៅកម្ពុជាដល់សមាជិក និងភាគីពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរតួយ៉ាងសំខាន់ និងភាពជាតំណាងឱ្យវិស័យ សម្រាប់ការចរចា និងការពារផលប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង អាណាព្យាបាលផ្នែកបច្ចេកទេស ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ បច្ចេកវិទ្យា និងការធ្វើការជាមួយដៃគូអន្តរជាតិលើការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ របស់ វិស័យនេះឱ្យកាន់តែមានឧត្ដមភាពបន្ថែមទៀតផងដែរ ដែលជាហេតុធ្វើឱ្យផលិតកម្មស្រូវនៅកម្ពុជាបានកើនឡើងដល់ជិត ១៤លានតោន នៅឆ្នាំ២០២៤ និងការនាំចេញអង្ករកម្ពុជាប្រមាណជាជាង ៦០ម៉ឺនតោនប្រចាំឆ្នាំ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: