សិក្ខាសាលាស្ដីពី “ការប្រែក្លាយគំនិតអាជីវកម្មមូលដ្ឋានក្នុងស្រុក ឱ្យក្លាយជាអាជីវកម្មដែលមានសក្ដានុពល”
(កំពង់ស្ពឺ)៖ ឯកឧត្តម ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងលោក សេរី សុភាព អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានចូលរួមជាគណៈអធិបតី នាសិក្ខាសាលាស្ដីពី “ការប្រែក្លាយគំនិតអាជីវកម្មមូលដ្ឋានក្នុងស្រុក ឱ្យក្លាយជាអាជីវកម្មដែលមានសក្ដានុពល” ដែលរៀបចំដោយសហគ្រិនខ្មែរ នាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នៅសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សម្រាប់សហគ្រាសធុនតូច និងមធ្យម ២០២៥
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម ត្រូវបានរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីឱ្យប្រសើរឡើង និងជាពិសេសផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។
តោះ! ចូលរួមដាក់ពាក្យប្រកួតជាមួយកម្មវិធី ដើម្បីសាកល្បងសមត្ថភាព និងបង្កើនប្រសិទ្ធិភាពអាជីវកម្មរបស់លោកអ្នក។ ដាក់ពាក្យតាមតំណរភ្ជាប់ https://forms.gle/DzUCVyrAd9Udg6K36 ឲ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
រូបភាព និងអត្ថបទ: សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ