ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជាស្តីពី សកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជាស្តីពី សកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត

Meeting of the Board of the Engineers Cambodia of the work activities in the first quarter of 2025 and future directions.

———

នៅរសៀលថ្ងៃពុធ ០៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជាស្តីពី សកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

តាមរយៈកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញស្តីពី កិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្ពីពី សកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត ជូនអង្គប្រជុំជ្រាបផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: