ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម

កិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម

.....................................................

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងពាណិជ្ជករ អាជីវករប្រមាណ៧០រូបផងដែរ។ តាមការគ្រោងទុកសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងរបស់ខ្លួននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខស្របតាមនិតិវិធីដែលបានកំណត់ដោយគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម ។

រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: