កិច្ចប្រជុំស្តីពីការត្រៀមឆ្លងកម្រងសំណួរសម្រាប់ការផ្តល់បទសម្ភាស៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងក្រុមហ៊ុន The Report Company ដើម្បីចុះផ្សាយក្នុងទស្សនាវដ្តី Newsweek
The meeting on preparing for the interview of His Excellency the Governor of the Phnom Penh Municipal Council with representatives of The Report Company for publication in Newsweek magazine.
———
នៅព្រឹកថ្ងៃចន្ទ ០៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅសាលារាជធានីភ្នំពេញ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រៀមឆ្លងកម្រងសំណួរសម្រាប់ការផ្តល់បទសម្ភាស៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងក្រុមហ៊ុន The Report Company ដើម្បីចុះផ្សាយក្នុងទស្សនាវដ្តី Newsweek ដែលដឹកនាំដោយ ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ត្រីពាក់ព័ន្ធនៃសាលារាជធានីភ្នំពេញ, តំណាងមន្ទីរតាមបណ្តារខ័ណ្ឌនៃរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំអំពីកម្រងសំណួរ និងផ្តល់ធាតុចូលពីបណ្តារភាគីពាក់ព័ន្ធ ជាពិសេសផ្តល់នូវចម្លើយដែលឆ្លើយតបឱ្យបានគ្រប់ជ្រុងជ្រោយ ទៅនឹងសំណួរ ដែលនឹងត្រូវចោទសួរដោយតំណាងទស្សនាវដ្តី Newsweek។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១០:៤០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc