ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private sector working group meeting group "D" "Law Tax and Governance" of the Government-Private Sector Forum.

———

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន​ និង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន, តំណាងសហព័ន្ធយានយន្តថ្មី, ក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. ពន្ធលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម , ២, អាករលើតម្លៃបន្ថែម, ៣, ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល , ៤. បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល, ៥.​ ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: