ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន

ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំង អនុប្រធាន សមាជិក សមាជិកា បានទទួលជួបជាមួយ លោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ។

ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន មានក្រុមហ៊ុនចូលរួមប្រមាណជា៤០ ទាំងភាគីកម្ពុជា និងចិន បានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។

ជំនួបពិភាក្សាគ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ត្រូវបានបញ្ចប់ទៅដោយទទួលបាន ឱកាសចាប់ដៃគូគ្នាក្នុងការវិនិយោគរួមគ្នា។

ចែករំលែក: