ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីផ្សព្វផ្សាយប្រកាសស្តីពី “គោលការណ៍ និងនីតិវិធី សម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការ អភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី”

កម្មវិធីផ្សព្វផ្សាយប្រកាសស្តីពី “គោលការណ៍ និងនីតិវិធី សម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការ អភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី”

Dissemination of Prakas on “Principles and Procedures for the Management and Regulation of the Development and Service of Electric Vehicle Charging Services”

————

នៅព្រឹក ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងរ៉ែនិងថាមពល, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានគណកម្មការសម្របសម្រាួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំដឹកនាំសមាសភាពសំខាន់ៗ ឧកញ៉ា អ៊ុន យុទ្ធី សហប្រធាននៃក្រុមការងារ ញ ផ្នែកធនធានរ៉ែ និងថាមពល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងសមាជិកសមាជិកានៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុង “កម្មវិធីផ្សព្វផ្សាយប្រកាសស្តីពី “គោលការណ៍ និងនីតិវិធី សម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការ អភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី” ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងគណៈអធិបតី តំណាងមកពី ក្រសួងបរិស្ថាន, ក្រសួងកសិលម្ម រុក្ខាប្រមាញ់ និងនេសាទ, ព្រមទាំងវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន និង ដៃគូអភិវឌ្ឍន៍, ធនាគារពិភពលោក, អង្គការក្រៅរដ្ឋាភិបាល និង ក្រុមហ៊ុនឯកជន ក្នុងវិស័យ រ៉ែ ថាមពល និងប្រេងកាតនិងឧស្ម័ន្ន និងតំណាងពីបណ្តាសកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើនកុះករ ។

គោលបំណងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីបង្ហាញពី

១.គោលការណ៍ និងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ បញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីនៅកម្ពុជា

២.ប្រកាសស្តីពី “គោលការណ៍ និងនីតិវិធី សម្រាប់ គ្រប់គ្រងនិងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវា កម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី

៣.វគ្គសំណួរ-ចម្លើយ លើកឡើងដោយវិស័យឯកជន និងមានការឆ្លើយតបបំភ្លឺពីក្រសួសួងរ៉ែនិងថាមពល និងតំណាងក្រសួងដែលបានចូលរួមផងដែរ។

គោលការណ៍និងនីតិវិធីសម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងរ៉ែនិងថាមពល ដើម្បីផ្តល់ជម្រើសនិងកាត់បន្ថយចំណាយជូនអ្នកប្រើប្រាស់យានយន្តនៅកម្ពុជាព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាស។ នីតិវិធីនឹងប្រឆាំងការផ្តាច់មុខ សេវាត្រូវធានាប្រសិទ្ធភាពនិងសុវត្ថិភាពជូនសាធារណជន។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទបង្ហាញសម្រាប់ផ្តល់ជាព័ត៌មាននៃទិសដៅ និងចក្ខុវិស័យ របស់ក្រសួង និងត្រូវការកិច្ចសហប្រតិបត្តិការបន្ថែម ពីវិស័យឯកជន ក៏ដូចជាបណ្តាប្រទេសដែលមានជំនាញ និងបទពិសោធន៍ ដើម្បីជំរុញធ្វើយ៉ាងណាធ្វើឲ្យគោលនយោបាយក្រសួងរ៉ែនិងថាមពល ទទួលបានលទ្ធផលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិត សម្រាប់ដឹកនាំកម្ពុជា ទៅរកភាពរីកចម្រើន ព្រមទាំងសន្តិភាព ស្ថេរភាព ក្នុងសង្គមកម្ពុជា យើង។

កម្មវិធីនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤០ នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលខុសត្រូវខ្ពស់។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

ចែករំលែក: