ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ក្រុម "ច” "ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារ ក្រុម "ច” "ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting, group "F" "Infrastructure and Transportation" of the Government-Private Sector Forum.

———

នៅព្រឹកថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ច” "ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ប៉េង​ ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហប្រធានក្រុមការងារ "ច" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា សូ ងួន អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ច" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ច" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ច" ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដែលស្នើឡើងដោយផ្នែកឯកជន។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, បញ្ហាកំណត់ល្បឿន និង ផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក, ២, បញ្ហានៃការឃាំត់រថយន្តទុកនៅពេលអ្នកបើកបរប្រព្រឹត្តបទល្មើសលុយក្លែងក្លាយ, ៣, បញ្ហានៃការកំណត់ពេលកិច្ចប្រជុំទ្វេភាគីដឹកជញ្ជូនអន្តរជាតិកម្ពុជា វៀតណាម, ៤, ការចែកចាយទិន្និន័យផ្លូវការពីក្រសួងសាធារណការ​ និងដឹកជញ្ចូនដើម្បីរួមចំណែកក្នុងការវិនិយោគ, និងទី ៥, បញ្ហានៃការរៀបចំផ្លាកសញ្ញាចរាចរណ៍ផ្លូវគោគ និងបង្គោលគីឡូឱ្យបានស្អាត និងត្រឹមត្រូវតាមស្តង់ដារ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: