ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ ក្រុម "ខ” "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារ ក្រុម "ខ” "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting, group "B" "Tourism" of the Government-Private Sector Forum.

———

នារសៀលថ្ងៃព្រហស្បតិ៍ 0៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ខ” "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីភាពដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័៏ន្ធនៃរាជដ្ឋាភិបាល, តំណាងសមាគម ក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជន ពាក់ព័ន្ធនិងវិស័យទេសចរណ៍ ដែលបានស្នើឡើងមកកាន់ក្រសួងសាមីគឺក្រសួងទេសចរណ៍។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ការស្នើសុំពិចារណាលើកលែងទិដ្ឋាការក្នុងរដូវ Green Season ពីខែមេសា ដល់ ខែកញ្ញា , ២, ការស្នើសុំការសម្របសម្រួលលើនីតិវិធីស្នើសុំទិដ្ឋាការអេឡិចត្រូនិច, ៣, ការយឺតយ៉ាវក្នុងការកំណត់ថ្លៃរបស់អាកាសយានដ្ឋានអន្តរជាតិតេជោរ និង ៤, ធ្វើវឌ្ឍនភាពទៅលើវិធានការដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីពេលកន្លងទៅ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៧:០០នាទីយប់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: