ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល

សិក្ខាសាលាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល

Seminar on Promoting Financial Inclusion and the use of Riel.

នៅរសៀលថ្ងៃពុធ ០៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារចំពោះកិច្ច និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងវត្តមាន ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមពាណិជ្ជកម្ម សមាគមធុរកិច្ច ក្រុមហ៊ុន សហគ្រាស​ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធសរុបប្រមាណជា ៣៨០រូបផងដែរ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រាក់រៀល និងបង្កើនការយល់ដឹងអំពីគោលនយោបាយកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយផងដែរ។

សិក្ខាសាលនេះក៏មានការធ្វើបទបង្ហាញចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹង៖ ១. ប្រព័ន្ធធនាគារ និងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម, ២. តួនាទីនៃការប្រើប្រាស់ប្រាក់រៀលក្នុងធុរកិច្ច និង៣. សារៈសំខាន់ក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ។

គួរបញ្ជាក់ផងដែរដថា សិក្ខាសាលានេះគឺជាការសហការគ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: