ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤

រដ្ឋធានីវៀងចន្ទន៍៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១)គោលជំហរបស់អាស៊ាននៅក្នុងភូមិសាស្ត្រនយោបាយសាកល ២) ការលើកកម្ពស់តំណភ្ជាប់សេដ្ឋកិច្ចនិងភាពធន់នឹងវិបត្តិ ៣) តួនាទីរបស់អាស៊ានក្នុងសេដ្ឋកិច្ចសាកល និង ៤) ទិដ្ឋភាពអនាគតអាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាននេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន និងធុរជនមកពីអាស៊ាន និងទូទាំងពិភពលោក។

ចែករំលែក: