ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ក្រុមដ" “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private Sector Working Group "K" "Education " Meeting of Government-Private Sector Forum (G-PSF).

នៅរសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ក្រុមដ" “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាកិច្ចប្រជុំតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្ស៊ូម ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ "ដ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ "ដ" ផ្នែកឯកជន និងវត្តមានតំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសហព័ន្ធសេវាអប់រំនៅកម្ពុជា, តំណាង TVET, តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារនេះ និងដើម្បីពីគ្រោះ ពិភាក្សាលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំដែលរួមមាន៖ ១.ការបង់ថ្លៃសម្រាមសម្រាបគ្រឹះស្ថានអប់រំ, ២. បញ្ហាទាក់ទងនឹង TVET, ៣. ការកំណត់ស្តង់ដារក្នុងការបង្កើតគ្រឹះស្ថានអប់រំ, ៤. បញ្ហាទាក់ទងនឹង ប.ស.ស, ៥. កាលបរិច្ឆេតនៃការបើកបវេសនកាល, ៦. បញ្ហានៃការប្រើប្រាស់បណ្តុំទិន្នន័យ រួមនឹងបញ្ហាផ្សេងៗមួយចំនួនទៀតដែលបានលើកឡើងដោយសមាជិកនៃកិច្ចប្រជុំ។

គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងអប់រំ យុវជន និងកីឡា នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣១ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: