ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកម្មវិធីពិសារអាហារសាមគ្គី

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកម្មវិធីពិសារអាហារសាមគ្គី

(ទីក្រុងហូជីមិញ) នៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ២០ ក្រុមហ៊ុន ដែលបាននឹងកំពុងប្រកបអាជីវកម្មក្នុងវិស័យ គ្រឿងសង្ហារឹម អញ្ជើញចូលរួមកម្មវិធីពិសារអាហារសាមគ្គី ដែលរៀបចំដោយ ក្រុមហ៊ុន Lien Minh នៅភោជនីយដ្ឋាន Nam Long ទីក្រុងហូជីមិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

កម្មវិធីពិសារអាហារសមគ្គីនេះធ្វើឡើងដើម្បីជាការថ្លែងអំណរជូនដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលេាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីពិព័រណ៌ VIFA ASEAN 2024 ស្របពេលជាគ្នានេះផងដែល គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងអ្នកតំណាងក្រុមហ៊ុន ​Lien Minh ក៏បានណែនាំខ្លួនទៅវិញទៅមក និងបានផ្លាស់ប្តូរនាមប័ណ្ណគ្នាផងដែរ។

កម្មវិធីពិសារអាហារសាមគ្គីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្ត។

ចែករំលែក: