ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកម្មវិធីសម្ពោធពិព័រណ៌ VIFA ASEAN 2024

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកម្មវិធីសម្ពោធពិព័រណ៌ VIFA ASEAN 2024

(ទីក្រុងហូជីមិញ) នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Lien Minh ដោយសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ២០ ក្រុមហ៊ុន ដែលបាននឹងកំពុងប្រកបអាជីវកម្មក្នុងវិស័យ គ្រឿងសង្ហារឹម អញ្ជើញទៅចូលរួមកម្មវិធីសម្ពោធពិព័រណ៌ VIFA ASEAN 2024 នៅសាលតាំងពិព័រណ៌ Saigon ទីក្រុងហូជីមិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ កម្មវិធីសម្ពោធពិព័រណ៌នេះក៏ទទួលបានការចូលរួមពី ថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធនានា រួមទាំង ពាណិជ្ជករវៀតណាម និងពាណិជ្ជករប្រទេសក្នុងសមាគមអាស៊ានផងដែរ។

កម្មវិធីសម្ពោធពិព័រណ៌នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្ត។

ចែករំលែក: