ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងដៃគូរសហការនានា ប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាចំនួន ២៦រូប

(កោះកុង)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងដៃគូរសហការនានា ប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាចំនួន ២៦រូប ក្រោមការសម្របសម្រួលដោយ លោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន យូញៀន ឌីវីឡុបមិនគ្រុប ដើម្បីស្វែងយល់កាន់តែច្បាស់ថែមទៀត ពីសក្តានុពលតំបន់តារាសាគរ ក្នុងខេត្តកោះកុង ដែលរួមមានតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា៖ កំពង់ផែកោះកុង, តំបន់សេដ្ឋកិច្ចពិសេស និងអាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ។

សូមជម្រាបជូនថា តំបន់តារាសាគរជាគម្រោងប្រតិបត្តិការទីក្រុងដំបូងរបស់ក្រុមហ៊ុន យូញៀន ឌីវីឡុបមិនគ្រុប ដោយរួមបញ្ចូលនូវធនធានសំខាន់ៗចំនួនបី គឺធនធានធម្មជាតិ, ធនធានវប្បធម៌, ស្មារតីមនុស្សធម៌ក្នុងតំបន់ និងធនធានគុណភាពខ្ពស់នៃគោលនយោបាយ។ ក្រុមហ៊ុន យូញៀន ឌីវីឡុបមិនគ្រុប ប្រឹងប្រែងអភិវឌ្ឍតំបន់តារាសាគរឲ្យក្លាយទៅជាទីក្រុងពណ៌បៃតង សម្បូរធនធានធម្មជាតិ ទីក្រុងឆ្លាតវៃ ទីក្រុងបច្ចេកវិទ្យានៃទិសដៅទេសចរណ៍តំបន់សមុទ្រសាកល។

ដំណើរទស្សនកិច្ចពាណិជ្ជកម្មមកកាន់ខេត្តកោះកុង មានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភពីធនាគារវីង (ខេមបូឌា) ម.ក , កំពង់ផែស្វយ័តភ្នំពេញ, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ក្រុមហ៊ុន វីរៈប៊ុនថាំអេចប្រេស និងក្រុមហ៊ុនញ៉ូ ញៀន គ្រុប៕

រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: