ពិធីស្វាគមន៍ការចូលកាន់តំណែងរបស់ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម ពិធីស្វាគមន៍ការចូលកាន់តំណែងរបស់ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងពិសាអាហារពេលល្ងាច ដែលរៀបចំដោយសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា។ នៅក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពី សមាគម និងអ្នកវិនិយោគ កម្ពុជា-ចិន ជាច្រើនរូបផ្សេងទៀតផងដែរ។