ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ឯកឧត្តមឧកញ៉ា ងួន​ ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. ដឹកនាំដោយលោក ZHANG Guoqiang

នារសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមឧកញ៉ា ងួន​ ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. ដឹកនាំដោយលោក ZHANG Guoqiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. អមដោយសមាជិកប្រតិភូ រួមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តមឧកញ៉ាអគ្គនាយក បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ប្រតិភូក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. ដែលបានមកស្វែងយល់ពីឱកាសវិនិយោគ និងរកដៃគូរពាណិជ្ជកម្ម ជាមួយ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាក្រោមកិច្ចសម្របសម្រួលជំនួបពាណិជ្ជកម្មមួយនេះដោយសភាពាណិជ្ជកម្មកម្ពុជា។

លើសពីនេះទៅទៀត ឯកឧត្តមឧកញ៉ាអគ្គនាយក ក៏បានលើកឡើង និងលើកទឹកចិត្តដល់ប្រតិភូឲ្យទាញយកអត្ថប្រយោជន៍ដែលបានចែងក្នុងច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. សិក្សាអំពីក្រុមហ៊ុនដែលជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាដើម្បីសហការជាមួយគ្នានាពេលអនាគត។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។

 

ចែករំលែក: