រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូមកពីក្រុមហ៊ុន Far East Trade Service Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧកញ៉ាអគ្គនាយក បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងបានចាប់ផ្តើមពិភាក្សាការងារនានា។
បន្ទាប់មកគណៈប្រតិភូក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ាអគ្គនាយក ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួលជួប និងបានលើកឡើងអំពីការសហការធ្វើកម្មវិធីធុរកិច្ចនាពេលអនាគតផងដែរ។
កិច្ចប្រជុំបានបញ្ចប់នារសៀលថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។