មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះក៏បានការចូលរួមផងដែរពីសំណាក់ តំណាង ក្រសួងមហាផ្ទៃ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងពី អគរ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងដៃគូអភិវឌ្ឍន៍, សមាជិក សភាពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាសហព័ន្ធស្រូវ អង្ករកម្ពុជា, តំណាងសហគមន៍កសិកម្ម, តំណាងក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងលើកស្ទួយបរិយាកាសធុរកិច្ច និងទាក់ទាញធុរជនបរទេសមកវិនិយោគនៅកម្ពុជា និងដក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូង កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០។ រហូតមកដល់ពេលនេះ ប្រព័ន្ធនេះត្រូវបានដាក់ដំណើការបាន ៣ ដំណាក់កាលហើយ។
១.ដំណាក់កាលទី១ គឺជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ ដោយបូកបញ្ចូលការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារនៅ អពដ, និងការផ្តល់សេចក្តីជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ។
២.ដំណាក់កាលទី ២ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោត លើការផ្តល់អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតជំនាញ ពីក្រសួង ស្ថាប័នចំនួន ៤ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៣.ដំណាក់កាលទី ៣៖ ត្រូវបានគ្របដណ្តប់ដល់ការផ្តល់អាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ពីក្រសួង ស្ថាប័នចំនួន ១២ ដូចជា ក្រសួងអប់រំ, ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ធនាគារជាតិកម្ពុជា ជាដើម។
គោលបំណងនៃពិធីនេះ គឺ ធ្វើបច្ចុប្បន្នភាពសកម្មភាពសម្រចបានសម្រាប់ ប្រព័ន្ធនេះ ក្នុងដំណាក់កាលទី ១ និង ទី២ ដែលបានប្រកាសជាផ្លូវការនាពេលកន្លងទៅ។ និងប្រកាសជាផ្លូវការសម្រាប់ការអនុវត្តប្រើប្រាស់នៃដំណាក់កាលទី ៣ ក្នុងថ្ងៃនេះ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នេះនឹងជួយសម្រួលដល់អ្នកកំពុងធ្វើពាណិជ្ជកម្ម និងអ្នកវិនិយោគ ជាពិសេសក្នុងការប្រតិបត្តិការធុរកិច្ច វិនិយោគ នឹងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងគោលដៅសម្រេចបានឆាប់ទាន់ពេល ដើម្បីជួយកាត់បន្ថយថ្លៃដើមផ្សេងៗផង។
ពិធីប្រកាសផ្លូបការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានមនេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១០:៣០ នាទីព្រឹក ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.













ចូលជាសមាជិក
