ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំរវាងសភាពាណិជ្ជកម្មកម្ពុជា (CCC) និង វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ តំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដែលដឹកនាំដោយបណ្ឌិត ឆយ យុង ចាន់ អ្នកស្រាវជ្រាវ នៃ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ។

កិច្ចប្រជុំ បានជជែកពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន និង កែច្នៃអស់លទ្ធភាព ជៀសវាងការដុត ឬ បោះចោល។ បច្ចេកវិទ្យានេះនឹងជួយជម្រុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។

ឧកញ៉ា លឹម ហេង ស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីរបស់អ្នកស្រាវជ្រាវកូរ៉េ និង អញ្ជើញវិនិយោគិនកូរ៉េ ពិនិត្យលទ្ធភាពវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជា សំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ chhinchhorwathana@ccc.org.kh

 

ចែករំលែក: